ក្រុមមហ៊ុន ញូ-ធី-រីច ឯ.ក ប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំ ២០២៦ យ៉ាងអធិកអធម ជាមួយមោទកភាពនៃវឌ្ឍនៈភាពបច្ចេកវិទ្យាសុខភាពកម្រិតពិភពលោក។

 

ភ្នំពេញ៖ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្រុមហ៊ុន ញូ-ធី-រីច ឯ.ក បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ លោក ហាន សីហា ស្ថាបនិកក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំប្រព័ន្ធអប់រំ និងដៃគូអាជីវកម្មទាំងអស់ដែលបានប្រឹងប្រែងបំពេញភារកិច្ច និងធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយវឌ្ឍនៈភាពគួរជាទីមោទកៈ    ខណៈដែលប្រទេសជាតិមានសង្គ្រាមជាមួយប្រទេសថៃ ពិភពលោកកំពុងជួបនូវវិបត្តិនយោបាយ សេដ្ឋកិច្ច ការទូត ជំលោះប្រដាប់អាវុធដែលកើតឡើងជាបន្តបន្ទាប់រវាងរុស្ស៊ី-អ៊ុយក្រែន រវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ 

លោកបានបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈណាញូធីរីតែងរក្សាបាននូវការបោះជំហានរីកចម្រើនជាលំដាប់ មានជាអាថ៌ញូធីរីចបានបញ្ចូលបច្ចេកវិទ្យាទំនើប៣ដូចជា Stem cell Technology របស់អាឡឺម៉ង់ Terahertz Neuroscience Technology របស់ស្វីស Genomeceutical Technology របស់កាណាដា បន្ថែមលើបច្ចេកវិទ្យាដែលមានស្រាប់ មានស្ថាប័នអន្តរជាតិចំនួន១២ទទួលស្គាល់គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ផលិតផលញូធីរីច។ នៅចុងឆ្នាំ២០២៥ ញូធីរីចទទួលបានវិញ្ញាបនប័ត្រ FDA ពីសហរដ្ឋអាមេរិក ISO9002:2015 និងISO22000:2018 ព្រមទាំងពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ចំនួន៦។ ហើយចុងក្រោយនេះទទួលបានពានរង្វាន់ The Best Nutraceutical Brand Of The Year ពីចក្រភពអង់គ្លេស។ 

ទន្ទឹមនឹងនេះដែរការអភិវឌ្ឍន៍សមត្ថភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រព័ន្ធអប់រំ ដៃគូអាជីវកម្ម ក៏បាននឹងកំពុងបោះជំហានទៅមុខគួរជាទីសង្ឃឹម។ ទោះបីមានការរីកចម្រើនជាលំដាប់ ក៏បេសកកម្មនៃការកសាង អភិវឌ្ឍន៍ធនធានមនុស្សត្រូវបន្តអនុវត្តទ្វេឡើងជាប្រចាំ។

លោកហាន សីហា បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ ជាឆ្នាំនៃការសាងសមត្ថភាពដោយផ្តោតលើ  ការវិនិយោគចំណុចគន្លឹះចំនួន៥ដូចខាងក្រោម៖

* ចំណេះដឹង និងជំនាញ៖ សមត្ថភាពនេះប្រៀបដូចជា "ម៉ាស៊ីនបោះពុម្ពក្រដាសប្រាក់ក្នុងខួរក្បាល"។ ជាឃ្លាំងនៃរតនៈសម្បត្តិ ដុតមិនឆេះ ចោរលួចមិនបាន កាន់តែចែករំលែក កាន់តែរីកចម្រើន។

* សុខភាព៖ ក្នុងនាមជាអ្នកធុរជនវិស័យសុខភាពនិងសម្រស់ (Wellness Industry) ត្រូវបង្ហាញភាពជាគំរូនៃ "សុខភាពល្អ សម្រស់ស្អាត អាយុវែង"។
* ការសាងបណ្តាញ៖ ចង់បានដៃគូអាជីវកម្មមានលក្ខណៈសម្បត្តិបែបណា យើងត្រូវដុសខាត់ខ្លួនឱ្យមានលក្ខណៈសម្បត្តិទាំងអស់នោះជាមុនសិន។

* ការផ្លាស់ប្តូរផ្នត់គំនិត (Mindset): ភាពខុសគ្នានៃលទ្ធផលជីវិត គឺអាស្រ័យលើវិធីគិតរបស់មនុស្ស   ម្នាក់ៗ។ លទ្ធផលដែលមនុស្សទទួលបាននាឱកាសនេះ ជាលទ្ធផលនៃការគិតរបស់ខ្លួនពីអតីតកាល។

* ពេលវេលា៖ ការគ្រប់គ្រងពេលវេលាបានត្រឹមត្រូវច្បាស់លាស់នឹងនាំមកនូវសមិទ្ធិផល និងសម្រេចបាននូវគោលដៅជីវិតដូចសេចក្តីប្រាថ្នា។

នៅក្នុងរាត្រីដ៏ត្រកាលនោះដែរ ឯឧ ខៀវ កញ្ញារិទ្ធ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាសមាជិកសភានៃព្រះរាជាកម្ពុជាបានផ្តល់កិត្តិយសធ្វើចំណប់អារម្មណ៍ដោយវាយតម្លៃខ្ពស់ទៅលើគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ផលិតផលកាហ្វេសុខភាពញូធីរីចជាមួយតាមរយៈការស្តាប់របាយការណ៍សង្ខេបរបស់លោកអគ្គនាយកក្រុមហ៊ុន និងសាក្សីរួមតុនាឱកាសនោះ ដែលទទួលបានសុខភាពប្រសើរឡើងវិញពី    ជម្ងឺទឹកនោមផ្អែម។ 

ញូធីរីចបានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសដៃគូអាជីវកម្ម ព្រមទាំងបានចូលរួមក្នុងសកម្មភាពលើកកម្ពស់ការងារសង្គម វប្បធម៌ជាច្រើន។ ឯកឧត្តមបានរំព្ញកផងដែរថា វាពិតជាអស្ចារ្យណាស់ដែលគេធ្វើមិនទាន់បាន តែញូធីរីចអាចធ្វើបាន។ ដូច្នេះត្រូវខិតខំបន្តពង្រឹងនូវគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ដើម្បីរក្សាគុណតម្លៃនេះឱ្យបាន។

ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តបេសកកម្មអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាទីបញ្ចប់ លោក ហាន សីហា បានលើកទឹកចិត្ត និងរំព្ញកដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រព័ន្ធអប់រំ ដៃគូអាជីវកម្មទាំងអស់ឱ្យបន្តវិនិយោគលើការលើកកម្ពស់ចំណេះ ជំនាញ សមត្ថភាពឱ្យកាន់តែប្រសើរឡើង ព្រោះជាសត្យានុម័តសង្គមមិនឱ្យតម្លៃទៅលើការប្រើកម្លាំងទេ តែឱ្យតម្លៃទៅលើគុណតម្លៃពិតនៃជំនាញ ឱ្យតម្លៃចំពោះសមត្ថភាពដោះស្រាយបញ្ហា ពូកែទំនាក់ទំនង មានទេពកោសល្យដឹកនាំ សាងក្រុម និងសីល្បៈនៃការលក់។ ការវិនិយោគដ៏មានសារៈសំខាន់ទី២គឺសុខភាព ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រព័ន្ធអប់រំ ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុនញូធីរីចបាននឹងកំពុងស្ថិតក្នុងអាជីពជាអ្នកជំនួញនៃឧស្សាហកម្មសុខភាព និងសម្រស់ (Wellness Industry) ខ្លឹមសាររបស់វិស័យនេះគឺសុខភាពល្អ សម្រស់ស្អាត អាយុវែង។ ផលិតផលកាហ្វេសុខភាពញូធីរីច កម្មវិធីអាហារតាមបែបវិទ្យាសាស្ត្រ លំហាត់ប្រាណ គឺជាជម្រើសដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពសម្រាប់យកមកអនុវត្ត៕
























أحدث أقدم