មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ សហការជាមួយមន្ត្រីសាខា ក.ប.ប. ចុះត្រួតពិនិត្យ ស្រង់ទិន្នន័យនៅតាមស្ថានីយ៍លក់ប្រេង

កំពង់ធំ៖ សាខា ក.ប.ប ខេត្តកំពង់ធំ នៅថ្ងៃអាទិត្យ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានចូលរួមសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យ ស្រង់ទិន្នន័យ និងអនុវត្តការលក់រាយរបស់ស្ថានីយ៍-ដេប៉ូប្រេងឥន្ធនៈ ក្នុងខេត្តកំពង់ធំ សរុបជិត20ទីតាំង។

លោកហៀវវណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំបានបញ្ជាក់ថា ក្នុងនោះមន្ត្រីសាខា ក.ប.បនិងមន្ទីរពាណិជ្ជកម្មបានចុះពិនិត្យស្រង់ទិន្ន័យបានចំនួន16ទីតាំង-ហើយស្ថានីយ៍-ដេប៉ូ លក់តាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ចំនួន០៦ ទីតាំង។

តាមការបញ្ជាក់របស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បាបន្តថា ស្ថានីយ៍-ដេប៉ូ អស់ស្តុកប្រេងសាំង ប្រេងម៉ាស៊ូតលក់មានចំនួនជិត១០ទីតាំង។ និងស្ថានីយ៍មួយចំនួនតូចបានលួចលក់លើសតម្លែកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះមន្ត្រីជំនាញបានធ្វើការណែនាំអប់រំជាបន្តបន្ទាប់។

Previous Post Next Post