ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមរាជសីហ៍សាខាខេត្តកំពត

កំពត ៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពីឯកឧត្តម​ ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍​ លោក​ ម៉ាត់ ណេីសៀត អនុប្រធានសមាគម បានអញ្ជេីញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសាខាខេត្តកំពត ផ្នែកចំណុះ​សាខា​ អនុសាខាក្រុង ស្រុក និងឃុំ នៃសាខាខេត្តកំពត​។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងដេីម្បីពិនិត្យ​ ពិភាក្សាលេីការងារមនុស្សធម៌ សប្បុរសធម៌ និងកិច្ចការងារសង្គមផ្សេងៗ​ ដើម្បីជួយឱ្យការបំពេញបេសកកម្មការងាររបស់សមាគមរាសីហ៍ក្នុងបុព្វហេតុមនុស្សធម៌​ និងសង្គម​ កាន់តែមានភាពរីកចម្រេីនល្អប្រសេីរឡេីងបន្ថែមទៀត៕




















អត្ថបទ ៖ តារា
Previous Post Next Post