តើមានអ្វីនៅពីក្រោយកាស៊ីណូម៉ូណាកូ(MONACO) ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយជនជាតិវៀតណាមមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់!

ខេត្តព្រៃវែង ៖ បុគ្គលម្ចាស់កាស៊ីណូយីហោ ម៉ូណាកូ(MONACO) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែនចេញចូលលេងស៊ីសងខុសច្បាប់យ៉ាងគគ្រឹក គគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនោះទេនាំគ្នារក្សាភាពស្ងៀមស្ងាត់ ។

នៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២៦នេះបើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា កាស៊ីណូ ម៉ូណាកូ(MONACO) កំពុងបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងដោយសេរីចាក់ភ្នាល់ដាក់លុយសុីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ បែជានាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ ម៉ូណាកូ(MONACO) បើកអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញចូលលេងល្បែងគឺជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះឯង។

ករណីកាស៊ីណូ ម៉ូណាកូ(MONACO) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញ ចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធាន ការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ហេតុនេះហើយលោក ឈឿន ប៊ុនឆន ស្នងការ19ឲ្យម្ចាស់កាសុីណូ ម៉ូណាកូ(MONACO) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀណាម ឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងជល់មាន់ទ្រង់ទ្រាយធំ នៅក្នុងកាសុីណូម៉ូណាកូ(MONACO) ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនព្រមទប់ស្កាត់។

ប្រជាពលរដ្ឋរស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវម្ចាស់កាសុីណូម៉ូណាកូ(MONACO) ដែលហ៊ានបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងនៅក្នុងភូមិសាស្ត្រខាងលើទប់ស្កាត់និងបង្ក្រាប អោយមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន ៕ 





អត្ថបទ ៖ នាគខ្មៅ 

ប្រភព ៖ ចន្ថា

Previous Post Next Post