ព្រៃវែង ៖ លោកជំទាវ ព្រំ សុភី ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុកពាមរក៍ ខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីជាង១០០នាក់នៃ ស.ស.យ.ក ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីជាង១០០នាក់នៃ ស.ស.យ.ក ស្រុកពាមរក៍ ខេត្តព្រៃវែងណដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ហួមហឿត អនុប្រធានក្រុមការងារ លោក សឺន ជុំសុធន អនុបវ្រធានក្រុមការងារ លោក ហុង សាម៉ីត អនុប្រធានក្រុមការងារ លោកនាយកសាលាវិទ្យាល័យ ហ៊ុន សែន ពាមរក៍ លោកអភិបាលរងស្រុកពាមរក៍ និងសមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងសមាជិក សមាជិកានៃ ស.ស.យ.ក ស្រុកពាមរក៍។
នៅក្នុងពិធីនោះដែរលោកជំទាវ ព្រំ សុភី បានសម្ដែងនូវការអបអរសាទរចំពោះបងប្អូនទាំងអស់ ពិសេសយុវជន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលជាសមាជិករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុកពាមរក៍ ដើម្បីរួមគ្នាប្រមូលជាកម្លាំងបន្ថែមដើម្បីជួយដល់សង្គមជាតិ ការពារសមិទ្ធផលសង្គមជាតិ និងចូលរួមការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនជឿនលឿនទៅមុខ។
លោកជំទាវ ព្រំ សុភី ក៏បានលើកឡើងអំពីគោលបំណង ឧត្តមគតិ ទស្សនៈ និងអត្តសញ្ញាណដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងបានលើកឡើងពីសកម្មភាព ស.ស.យ.ក ដោយតម្កល់ផលប្រយោជន៍ទៅដល់សង្គម ប្រទេសជាតិ និងប្រជាជនជាធំ ហើយរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ៕
អត្ថបទ ៖ ដារ៉ា
រូបភាព ៖ ក្រុមការងារ



.jpg)
.jpg)


.jpg)

