តើមានអ្វីនៅពីក្រោយកាស៊ីណូ ស៊ីភីស៊ី(CPC) ​ ទល់មុខប៉ុស្ដិ៍នគរបាលច្រកទ្វារ​ព្រំដែន​ទ្វេភាគីសំរោង បើក​អោយ​ពលរដ្ឋ​ខែ្មរ​ និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹកគគ្រេង ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់

ខេត្តស្វាយរៀង ៖ បុគ្គល​ម្ចាស់​កាស៊ីណូមួយកន្លែងដែលមានស្លាក​យីហោ ស៊ីភីស៊ី(CPC)  បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ឆ្លងដែន​ចេញ​ចូល​លេង​ស៊ីសង​ខុស​ច្បាប់​យ៉ាង​គគ្រឹក គ​គ្រេង អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ។​

ជារៀងរាល់ថ្ងៃប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង បាន​ឲ្យដឹងថា កាស៊ីណូ មួយកន្លែង ដែលមានស្លាកយីហោស៊ីភីស៊ី(CPC) កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ដោយ​សេរី​ចាក់​ភ្នាល់​ដាក់​លុយ​សុីសង​ខុសច្បាប់ ជល់​មាន់ បៀ​រ អាប៉ោង យូគី​យ៉ាង​គគ្រឹកគគ្រេង ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​.​ខេត្ត​.​មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​ បែ​ជា​នាំគ្នា​បំភ្លេច​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

ពលរដ្ឋបន្តថា អាជ្ញាធរ​ថ្នាក់​ឃុំ និង​សមត្ថកិច្ច​ថ្នាក់ស្រុក មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់ កា​សុីណូ  មួយកន្លែង ដែលមានស្លាកយីហោ ស៊ីភីស៊ី(CPC)  បើក​អោយ​ក្រុម​ញៀន​ល្បែង​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ចេញ​ចូល​លេង​ល្បែង​គឺ​ជល់​មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹក គគ្រេង​ធ្វើអោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​មាន​ការព្រួយបារម្ភ​ភ័យខ្លាច​បញ្ហា​អសន្តិសុខ សង្គម និង​អំពើ​ចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ​ប្រើ​អំពេី​ហឹង្សា​គ្រួសារ​គ្រឿងញៀន​ជាដើម​ចមចេញ​ពី​ល្បែង​សុីសង​នេះឯង​។​

ទាក់ទងនឹងករណីខាងលើនេះដែរអង្គភាពសារពត៌មានយើងបានព្យាយាមខលតាមលេខទូរសព្ទទៅ លោក សុក ម៉ក នាយប៉ុស្ដិ៍នគរបាលច្រកទ្វារ​ព្រំដែន​ទ្វេភាគីសំរោង ចូលដែលតែគ្មានអ្នកទទូល។

ចំណែក លោកអធិការស្រុកចន្រ្ទា បានប្រាប់ថា កាស៊ីណូដែលនៅជាប់ព្រំដែន បើមានពលរដ្ឋខ្មែរចូលលេង នឹងឲ្យខាងប៉ុស្តិ៍នគរបាលចុះទៅមើល ហើយជាគោលការណ៍ គណៈបញ្ជាការឯកភាពខេត្ត អនុញ្ញាតអោយតែជនបរទេសចូលលេងក្នុងកាស៊ីណូ គឺហាមមិនឲ្យពលរដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូនោះទេ។

ហេតុនេះ​ហើយ​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរមើល​រំលង​ភាព​អសកម្ម​របស់លោក  សុក ម៉ក នាយប៉ុស្ដិ៍នគរបាលច្រកទ្វារ​ព្រំដែន​ទ្វេភាគីសំរោង  ដែល​បណ្តោយ​ឲ្យ​ម្ចាស់​កាសុីណូ ស៊ីភីស៊ី(CPC)  ​ បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀ​ណាម ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ជល់​មាន់​ទ្រង់ទ្រាយ​ធំ នៅក្នុង​កា​សុីណូ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​មិន​ព្រម​ទប់ស្កាត់​។​

ប្រជាពលរដ្ឋ​រស់នៅ​ ភូមិចេក ឃុំ​សំរោង ស្រុក​ចន្រ្ទា សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​លោកនាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ម្ចាស់កា​សុីណូ​មួយកន្លែងដែលទល់មុខប៉ុស្ដិ៍នគរបាលច្រកទ្វារ​ព្រំដែន​ទ្វេភាគីសំរោង  ដែល​ហ៊ានបើក​អោយ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹក គគ្រេង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​ទប់ស្កាត់​និង​បង្ក្រាប អោយមាន​ប្រសិទ្ធភាព ដើម្បីពង្រឹ​ង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​មូលដ្ឋាន ។

ចំពោះករណីនេះដែរ អង្គភាពសារព័ត៌មានគេហទំព័រខ្មែរឯករាជ្យ បានព្យាយាមទាក់ទងទៅលោក  សុក ម៉ក នាយប៉ុស្ដិ៍នគរបាលច្រកទ្វារ​ព្រំដែន​ទ្វេភាគីសំរោង តាមរយៈទូរសព្ទដៃតែតេទៅមិនមានអ្នកលើក ប៉ុន្តែអង្គភាពយើងខ្ញុំនៅតែរងចាំការបំភ្លឺជំវិញព័ត៌មាននេះ។

ហើយចំពោះ​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងក៏អង្គភាពយើងខ្ញុំបានព្យាយាមទាក់ទងដើម្បីសុំការសម្ភាសន៍ពាក់ព័ន្ធនិងករណីនេះដែរ តែការទាក់ទងមិនចូល៕








អត្ថបទ ៖ នាគខ្មៅ


Previous Post Next Post