ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា

ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ បានជួបប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីរបៀបវារ:សំខាន់​ៗ​ចំនួន៤រួមមាន៖


១-  ស្តាប់បទបង្ហាញស្តីពី ឯកសារជំនួយស្មារតីក្រសួងព័ត៌មាន បង្ហាញដោយអគ្គនាយកដ្ឋានស្រាវជ្រាវ 

២- ពិភាក្សាលើការងាររៀបចំជំនួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន 

៣-ពិនិត្យ និងសម្រេចលើកម្រងសំណួរ​

៤- បញ្ហាផ្សេងៗ។


កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នារសៀលថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី។


ប្រភព​៖ នាយកដ្ឋានព័ត៌មាន






Previous Post Next Post