ពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ រៀបចំ​មាន​រយៈពេល​ដល់​ទៅ​៤​ថ្ងៃ នៅខេត្តព្រៃវែង

ភ្នំពេញ ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០២៦ ត្រូវ​បាន​គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ខេត្តព្រៃវែង ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ដូច​រាល់​ឆ្នាំ ។


ព្រះរាជ​ពិធី​នេះ ប្លែក​បន្តិច​ដោយ​ត្រូវ​រៀបចំ​មាន​រយៈពេល​ដល់​ទៅ​៤​ថ្ងៃ ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ពិធី​ធំ គឺ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦ ។


កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ ព្រះរាជ​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​មាន​លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង​ជា​ស្តេច​មាឃ និង​លោកស្រី ផាត សុ​ផា​នី ជា​ព្រះ​មេ​ហួរ ។


លទ្ធផល​នៃ​ការ​ផ្សង​នៅ​ឆ្នាំ​នោះ ក្រោយ​ពេល​គណកម្មការ​រៀបចំ​អាហារ​៧​មុខ រួម​មានៈ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និង​ស្រា​ទៅ គោ​ឧសភរាជ​បរិភោគ ស្រូវ​៩៥​ភាគរយ ពោត ៩៥​ភាគរយ និង​សណ្តែក​៨០​ភាគរយ​៕



ប្រភព ៖ SRN

أحدث أقدم