លោកស្រី ផន សុខា អញ្ជើញឡើងថ្លែងសន្តរកថាបើកម្មវិធីស្វាគមន៍ខួបទី១១៥ នៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ១៩១១ និង៨មីនា២០២៦ ក្រោមប្រធានបទ ( ពង្រឹងការចូលរួមរបស់ស្រ្តីខ្មែរកម្ពុជាក្រោម ដើម្បីសមភាព និងសមធម៍យ៉េនឌ័រ )

ភ្នំពេញ ៖ លោកស្រី ផន សុខា ប្រធានការិយាល័យរដ្ឋបាលនៃអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម នារសៀលថ្ងៃទូ៨ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួម និងឡើងថ្លែងបើកកម្មវិធីស្វាគមន៍ខួបទី១១៥ នៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ១៩១១ និង៨មីនា២០២៦ ក្រោមប្រធានបទ ( ពង្រឹងការចូលរួមរបស់ស្រ្តីខ្មែរកម្ពុជាក្រោម ដើម្បីសមភាព និងសមធម៍យ៉េនឌ័រ ) ដែលបានរៀបចំឡើងដោយលេខាធិការដ្ឋាននៃអង្កការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា។

នៅក្នុងឳកាសនោះសដែរ លោកស្រី ផន សុខា បានថ្លែងថា ៖ ខួបទី១១៥ នៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ១៩១១ និង៨មីនា២០២៦ដែលបានរៀបចំនារសៀលនេះ ដោយមានគោលបំណងដើម្បីបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសតម្រូវការជាចាំបាច់ដែលត្រូវមានវត្តមានស្រ្តីខ្មែរកម្ពុជាក្រោមមិនថារស់នៅកម្ពុជា រស់នៅក្រៅស្រុក ឬការរស់នៅឯទឹកដីកម្ពុជាក្រោមក៏ដោយ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ក្រៅពីការចូលរួមការងាររបស់ស្ត្រីខ្មែរកម្ពុជាក្រោមស្ថិតនៅក្នុងវិស័យណាក៏ដោយ នារីដែលជាស្ត្រីខ្មែរកម្ពុជាក្រោមមានតួនាទីជាកាតព្វកិច្ចដ៏សំខាន់មួយមិនអាចខ្វះបាន គឺជាអ្នកបង្កើតនូវអ្នកបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់រហូតមានឈ្មោះថា «នារីជាមាតាពិភពលោក»។

នាងខ្ញុំសូមជម្រាប់ដែរថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជា អ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់ជាពិសេសស្ត្រីខ្មែរដែលមានដើមកំណើតខ្មែរកម្ពុជាក្រោម។

អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏បានធ្វើអោយប្រសើរឡើងនូវសមធ៌មយេនឌ័រចំពោះស្ត្រីខ្មែរកម្ពុជាក្រោមដួចជាថ្ងៃនេះជាដើម យើងបានប្រារព្វខួបទី១១៥ នៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ១៩១១ និង៨មីនា២០២៦ ក្រោមប្រធានបទ ( ពង្រឹងការចូលរួមរបស់ស្រ្តីខ្មែរកម្ពុជាក្រោម ដើម្បីសមភាព និងសមធម៍យ៉េនឌ័រ )  ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តីដែលមានស្ត្រីខ្មែរកម្ពុជាក្រោមចូលជាគណៈអធិបតី ហើយនៅមានកម្មវិធីជាបន្តទៅមុខសម្រាប់ស្ត្រីខ្មែរកម្ពុជាក្រោម។


លោកស្រីបន្តទៀតថា  នាងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងស្នើអោយមានកម្មវិធីនេះជារៀងរាល់ឆ្នាំដែលមិនអាច់ខាន។ ដោយសារកម្មវិធីយើងនៅមានជាបន្តទៀត នាងខ្ញុំសូមសង្ខេបត្រឹមនេះ និងនាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមដែលបានរៀបចំកម្មវិធីនេះឡើង និងបានផ្តល់ឳកាសដល់នាងខ្ញុំបានឡើងថ្លែងសុន្ទរកថាស្វាគមន៍បើកកម្មវិធីនារសៀលនេះ ។

ជាចុងក្រោយ លោកស្រីសូមគោរពជូនពរទៅដល់ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន និងបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួម សូមអោយមានសុខភាពល្អ កម្លាំងកាយមាំមួន និងប្រកប់កិច្ចការអ្វីៗអោយបានសម្រេចដួចក្តីប៉ង់ប្រាថ្នា នាងខ្ញុំសូមប្រកាស់បើកកម្មវិធីចាប់ពីម៉ោងនេះតទៅ សូមអរព្រះគុណ និងសូមគោរពអរគុណ៕











អត្ថបទ ៖ នាគខ្មៅ 

Previous Post Next Post