ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្តល់យោបល់លើរៀបចំប្រព័ន្ធបញ្ជូនឯកសារឱ្យបានឆាប់រហ័សពីស្ថាប័នតុលាការមកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ តាមរយៈ Cloud របស់ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្តល់យោបល់លើរៀបចំប្រព័ន្ធបញ្ជូនឯកសារឱ្យបានឆាប់រហ័សពីស្ថាប័នតុលាការមកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ តាមរយៈ Cloud របស់ក្រសួងយុត្តិធម៌ ដែលក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្មបានរៀបចំតាមការស្នើសុំកន្លងមករបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខលាភ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្ម ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងមន្រ្តីជំនាញកិច្ចការឌីជីថលក្រសួងយុត្តិធម៌ចូលរួមផងដែរ៕
អត្ថបទ ៖ ភារ៉ា



