អាមេរិក និងអ៊ីស្រាអែលវាយកម្ទេចទីតាំងស្តុកប្រេង៦កន្លែងនៅក្រុងតេហេរ៉ង់ បណ្ដាលឱ្យមនុស្សស្លា.ប់ និងផ្អាកការចែកចាយប្រេង

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អណ្ដាតភ្លើង​ និង​ពពក​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ បាន​រាតត្បាត​រដ្ឋធានី​អ៉ី​រ៉​ង់ បន្ទាប់​ពី​ទីតាំង​ស្តុក​ប្រេង​៤​កន្លែង ​និង​ទីតាំង​ភស្ដុ​ភារ​នៃ​ផលិតផល​ប្រេង​មួយ រង​ការ​វាយប្រហារ​នា​ពេល​យប់​ថ្ងៃ​ទី​៧​ មក​៨​មីនា ដោយ​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល លើ​ក្រុង​តេ​ហេ​រ៉​ង់​និង​តំបន់​ជុំវិញ​ ។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨​ មីនា របស់​អ្នក​ទទួលខុសត្រូវ​អ៉ី​រ៉​ង់​ម្នាក់​។ មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​ទាំងនេះ​ ។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ក្រុង​វ៉ា​ស៊ីន​តោន​បាន​បដិសេធ​ថា មិន​បាន​វាយ​ប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៉ី​រ៉​ង់​ឡើយ​ ។

មេដឹកនាំ​ក្រុមហ៊ុន​ជាតិ​ចែកចាយ​ផលិតផល​ប្រេងអ៉ី​រ៉​ង់ លោក​កេ​រ៉ា​ម៉ាត​វេ​សា្ក​រ៉ា​មី បញ្ជាក់​ប្រាប់​ទូរទស្សន៍​អ៉ី​រ៉​ង់​ថា ទីតាំង​ប្រេង​ដល់​៦​កន្លែង​រង​ការ​វាយប្រហារ​ និង​រង​ការ​ខូចខាត តែ​ភ្លើង​ឆេះ​ត្រូវ​បាន​គ្រប់គ្រង​បាន​ហើយ​ ។ និយោជិត​របស់​យើង​៤​នាក់​ ក្នុង​នោះ​មាន​អ្នក​បើករថយន្ត​២​នាក់​បាន​ត្រូវ​ស្លាប់ ។ នេះ​ជា​ការ​វាយប្រហារ​លើក​ដំបូង​ប្រឆាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៉ី​រ៉​ង់​តាំងពី​ចាប់​ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក​ ។ តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា រហូត​មក​ទល់​ពេល​នេះ​ការ​វាយ​ប្រហារ​របស់​អ៉ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក សំដៅ​ជា​ពិសេស​កម្ទេច​បណ្ដា​ទីបញ្ជាការដ្ឋាន​យោធា​អ៉ី​រ៉​ង់​និង​បំផ្លាញ​សមត្ថភាព​របស់​ប្រទេស​នោះ ក្នុង​ការ​ផលិត​និង​ការ​បាញ់​មី​ស៊ីល​ ។

ក្រោយ​ការ​វាយប្រហារ​លើ​បណ្ដា​ទីតាំង​ស្តុក​ប្រេង​ទាំងនោះ​មក ការ​ចែកចាយ​ប្រេង​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​។ នេះ​ជា​ការ​អះអាង​របស់​អភិបាលក្រុង​តេ​ហេ​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​ដា​ដេ​ស​ម៉ូ​តា​មេ​ឌី​យ៉ា​ន​។ លោ​កថា​សភាពការណ៍​កំពុង​តែ​ដោះស្រាយ​។ កងទ័ព​អ៉ី​ស្រា​អែ​ល​និយាយ​ថា បាន​វាយប្រហារ​អាង​ស្តុក​ប្រេង​ជា​ច្រើន​ដែល​ខ្លួន​ថា​ អ៉ី​រ៉​ង់​ប្រើ សម្រាប់​ដំណើរការ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​។ បន្ទាប់​មក​ អ៉ី​ស្រា​អែ​ល​ប្រកាស​ពីរ​លក​ថ្មី​នៃ​ការ​វាយប្រហារ​បណ្ដា​ទីតាំង​យោធា​អ៉ី​រ៉​ង់​តាម​កន្លែង​ជា​ច្រើន​ក្នុង​ប្រទេស​នោះ​។

ពេល​ដែល​អា​មេ​រិ​ក​និង​អ៉ី​ស្រា​អែ​ល​បន្ត​វាយប្រហារ​ខ្លាំងក្លា​ ចូល​ដល់​ថ្ងៃ​ទី​១០ អ់ី​រ៉​ង់​អះអាង​នា​ថ្ងៃ​ទី​៨​មីនា​ថា ខ្លួន​អាច​បន្ត​ប្រយុទ្ធ​ជាមួយ​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល​បាន​យ៉ាងតិច​៦​ខែ​ទៀត ។
សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មក​ដល់​ថ្ងៃ​ទី​៨ ​មីនា​ ឈាន​ចូល​ថ្ងៃ​ទី​៩ ជា​ថ្ងៃ​មានការ​វាយប្រហារ​តាម​អាកាស​របស់​អ៉ី​រ៉​ង់​នា​ពេល​យប់​ថ្មី​ៗ ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​។ លោក​អា​លី​ម៉ូ​ហា​ម៉ា​ដ​ណា​អ៉ី​នី អ្នកនាំពាក្យ​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​ថ្លែង​ថា កងទ័ព​អ៉ី​រ៉​ង់​មាន​លទ្ធភាព​បន្ត​សង្គ្រាម​ខ្លាំងក្លា​ដូច​ក្នុង​សង្វា​ក់​បច្ចុប្បន្ន​បាន​យ៉ាងតិច​៦​ខែ​ទៀត​។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វិញ បាន​លើក​កាលពី​ថ្ងៃ​ទី​៧​មីនា ពី​លទ្ធភាព​បញ្ជូន​កងទ័ពជើងគោក​អា​មេ​រិ​កមក​កាន់​ដែនដី​អ៉ី​រ៉​ង់ ​ដើម្បី​ត្រួតត្រា​ការ​ស្តុក​អ៊ុយ​រ៉​នី​ញ៉ូ​ម​ចម្រាញ់​របស់​ប្រទេស​នោះ​ ។ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​កំពុង​បង្ក​អ​ស្ថេ​រ​ភាព​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​និង​ហួស​ពី​នេះ​ទៀត​ពិសេស​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​និង​ការ​ចែកចាយ​ប្រេង​និង​ឧស្ម័ន​លើ​ពិភពលោក នាំ​ឲ្យ​តម្លៃ​ប្រេង​និង​ឧស្ម័ន​កើនឡើង​ខ្ពស់​បំផុត​ ។

នៅ​គុយ​វ៉ែត​បណ្ដា​ដ្រូ​ន​អ៉ី​រ៉ង់​វាយប្រហារ​បណ្ដា​អាង​ស្តុក​ប្រេង​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ។
ក្រ​សូ​ង​ការពារ​ប្រទេស​នេះ បាន​បរិហារ​ដល់​ការ​វាយប្រហារ​ប្រឆាំង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​
មួយ​។ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សង្កាត់​ការទូត​ក្រុង​រី​យ៉ា​ដ រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​។ អាជ្ញាធរ​អ៉ី
​រ៉​ង់​លើក​ឡើង​ពី​មនុស្ស​ជាង​១០០០​នាក់​ស្លាប់​នៅ​អ៉ី​រ៉​ង់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​ក្នុង​នោះ​៣០%​ជា​កុមារ​ ៕

أحدث أقدم