តារាកំប្លែងនាយក្រូច និងសមាជិកគ្រុបភ្នំស្រង់ដួងចិត្តថ្មី បានទៅសួរសុខទុក្ខ នាយក្រិន និងពាំនាំថវិកាពីសមាជិក “ភ្នំស្រង់ដួងចិត្តថ្មី” ជួយសម្រាលបន្ទុក

ភ្នំពេញ ៖ ពិតជាសរសើរទឹកមិនបានមែនចំពោះតារាកំប្លែងនាយក្រូច ក្នុងនាមមិត្តរួមអាជីព តារាកំប្លែង នាយក្រូច និងសមាជិកគ្រុបភ្នំស្រង់ដួងចិត្តថ្មី បាននាំគ្នាទៅសួរសុខទុក្ខ នាយក្រិន ដល់កន្លែងសម្រាកព្យាបាល និងបានពាំនាំថវិកាជាអំណោយមនុស្សធម៌ពីសមាជិកក្នុងគ្រុប “ភ្នំស្រង់ដួងចិត្ត” ដើម្បីជួយសម្រាលបន្ទុករបស់លោកផងដែរ។

ការទៅសួរសុខទុក្ខនេះ មិនត្រឹមតែជាការលើកទឹកចិត្តផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសាមគ្គីភាព និងការចូលរួមចំណែកពីសង្គមសិល្បៈខ្មែរ ដែលចេះយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្នា។ នាយក្រូច ក៏បានលើកទឹកចិត្ត នាយក្រិន ខិតខំថែរក្សាសុខភាព និងរក្សាទឹកចិត្តឱ្យរឹងមាំ ដើម្បីឆាប់ជាសះស្បើយវិញ។


ទន្ទឹមនឹងនេះ មហាជន និងអ្នកគាំទ្រជាច្រើនបានសម្ដែងការសរសើរចំពោះទឹកចិត្តសប្បុរស និងមិត្តភាពដ៏មានតម្លៃនេះ ដែលបានបង្ហាញថា សិល្បករខ្មែរនៅតែឈរជាមួយគ្នានៅពេលមានទុក្ខលំបាក។ ជាក់ស្តែង សាវិន ហ្វីលីព និងអ្នកនាង ប្រិមប្រិយ មានទឹកចិត្តសប្បុរស ខំចំណាយពេលវេលា ឈឺឆ្អាលសុខទុក្ខតារាកំប្លែងមាឌល្អិតរូបនេះយ៉ាងពេញទំហឹង។


គួរបញ្ជាក់ថា នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ ហើយទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីមិត្តរួមអាជីព និងសប្បុរសជនជាច្រើន ដែលបន្តចូលរួមជួយគាំទ្រជាបន្តបន្ទាប់ និងទទួលបានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត្រ។


ប៉ុន្តែក្នុងពេលដែលកំពុងទទួលការព្យាបាលនេះ នាយក្រិន នៅមិនទាន់បានដឹងអំពីដំណឹងដ៏សោកសៅនៃការបាត់បង់ឪពុកជាទីស្រលាញ់នៅឡើយទេ ខណៈតាមសម្តីប្រាប់ទៅកាន់នាយក្រូច និងអ្នកដទៃទៀត លោកក៏តែងបង្ហាញអារម្មណ៍នឹករលឹកគ្រួសារជារឿយៗ ដោយពោលថា «នឹកឪពុក នឹកកូនៗ»។

សូមបញ្ជាក់ជូនថាដែរថា គ្រុបតេឡេក្រាមដែលមានឈ្មោះថា  “ភ្នំស្រង់ដួងចិត្តថ្មី”នេះគឺត្រូវបានបង្កើតឡើតដោយមានសមាជិកជាច្រើនក្នុងគ្រុបហើយមានសមសភាពជាអ្នកធ្វើការងារដួចជា មន្ត្រីរាជការ ប៉ូលីស ទាហាន តារាសម្តែង តារាកំប្លែង អ្នករកស៊ី អ្នកសារព័ត៌មាន និងជាថៅកែហាងផងដែរ ហើយគ្រុបភ្នំស្រង់ដួងចិត្តថ្មី គឺបង្កើតដើម្បីជួយគ្នាក្នុងគ្រាលំបាកនៅពេលដែលមានបញ្ហារកើតឡើងជាក់ស្តែងដួចជាការជួយនាយក្រឹនជាដើម និយាយរួមគឺជាគ្រុបមូកលនីធិតែម្តង់៕ 













អត្ថបទ ៖ នាយធ្នុង 

ប្រភពរូបភាព ៖ គ្រុបភ្នំស្រង់ដួងចិត្តថ្មី 





أحدث أقدم