ប៉មចម្រោះទឹកស្អាត មានតម្លៃ១២,០០០ដុល្លារជាអំណោយពីមិត្តសប្បុរសជនបរទេស ត្រូវបានសមាគមរាជសីហ៍សាខាខេត្តសៀមរាបប្រគល់ជូនដល់សាលាបឋមសិក្សាភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប

សៀមរាប ៖ នាថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធាន សមាគមរាជសីហ៍សាខាខេត្តសៀមរាប បានដឹកនាំសហការីចុះតម្លើង និងប្រគល់ប៉មចំរោះទឹកស្អាត១គ្រឿងជូនដល់សាលាបឋមសិក្សាភូមិថ្នល់ ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមានការចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។

ដែលក្នុងនោះរួមមាន៖
-ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១២,០០០$)
សរុបជាទឹកប្រាក់ចំនួន ១២,០០០.០០$ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។
សាលាបឋមសិក្សានេះ មានសិស្សសរុប ចំនួន ១០៧៨ នាក់ លោកគ្រូអ្នកគ្រូចំនួន ២៩នាក់ សហគមន៍ជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះមានចំនួន ៦៧៨ គ្រួសារ។
លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។
លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។ ជាចុងក្រោយ លោកបានណែនាំដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុក៕











អត្ថបទ ៖ ក្រុមការងាររាជសីហ៍
រូបភាព៖ ក្រុមការងារសៀមរាប
أحدث أقدم