អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

ខេត្តស្ទឹងត្រែង៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រូវ៉ើរី នាព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

បន្ទាប់ពីទទួលបានការឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រូវ៉ើរី ដែលបានឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់រៀបចំក្នុងពិធី អបអរសាទរ ទទួលទេវតាឆ្នាំថ្មី តាមបណ្តាអង្គភាព ទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
មេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សូមគោរពជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រូវ៉ើរី សូមមាន សុខភាពល្អ ប្រាជ្ញាវៀងវៃ រកស៊ីទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕









អទ្ថបទ ៖ ធារ៉ា
រូបភាព ៖ ក្រុមការងារ

Previous Post Next Post