ប៉មចម្រោះទឹកស្អាត តម្លៃ១២,០០០ដុល្លារ ជាអំណោយពីមិត្តសប្បុរសជនបរទេស ត្រូវបានសមាគមរាជសីហ៍សាខាខេត្តសៀមរាបប្រគល់ជូនដល់សាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន គ្រួស ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

សៀមរាប ៖ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសហការី​ ចុះដំឡេីង​និងប្រគល់ប៉មចម្រោះទឹកស្អាត១គ្រឿង​ ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស​ ជូនដល់សាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន គ្រួស ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប៉មចម្រោះទឹកស្អាតនេះមានកម្លាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង តម្លៃ ១២,០០០ដុល្លារអាមេរិក។
សាលាបឋមសិក្សានេះ មានសិស្សសរុប ចំនួន ១,២២១នាក់ លោកគ្រូអ្នកគ្រូចំនួន៥២នាក់ សហគមន៍ជុំវិញដែលអាចអាស្រ័យផលពីប៉មចម្រោះទឹកស្អាតនេះមានចំនួន១,៣៤៧គ្រួសារ។
លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌​ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមរាជសីហ៍​ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម៕









អត្ថបទ ៖ ប្រុស
រូបភាព ៖ ក្រុមការងារ
أحدث أقدم