ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មីជាមួយឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន៧មករា

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក. ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចូលជួបសម្តែងការគួរសមនិងយកកន្ត្រក់ផ្លែឈើជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាឳកាសបុណ្យចូលថ្មី នៅវិមាន៧មករា។

ក្នុងពិធីសម្តែងការគួរសមនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ផល្លា ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានឡើងរាយការណ៍ពីសកម្មភាពការងារកន្លងមករបស់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងសមិទ្ធផលនាៗដែលបានខិតខំគៀងគរសមាជិកថ្មីៗដែលជាអង្គការសង្គមស៊ីវិលបានស្ម័គ្រចិត្តចូលរួមជាមួយគ្រួសារសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងមានសមាជិក សមាជិកាថ្មីៗជាច្រើនទៀតបានស្នើសុំជាបន្តបន្ទាប់មកដែរ។

ក្នុងឳកាសចូលជួបសម្តែងការគួរសមនោះដែរ ដោយមានថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដឹកនាំដោយលោក រីន រ៉ាវី ទីប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក.នីន ដារារតន៌ប្រធានក្រុមប្រឹក្សាភិបាល លោក សឺន ជុំសុធន អនុប្រធានក្រុមប្រឹក្សាភិបាល ហើយនិងលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា និងជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិល រួមទាំងសហការីប្រមាណ៣០រូប។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅក្នុងឳកាសដែលសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលជួបសម្តែងការគួរសមនោះ ឯកឧត្តមបណ្ឌិតក៏បានផ្តល់អនុសាសន៍ ល្អៗបន្ថែមទៀត ទាក់ទង់នឹងសកម្មភាពការងាររបស់យុវជន ទាំងក្នុងនិងក្រៅប្រព័ន្ធ ក្នុងនោះឯកឧត្តមបានស្ងើកោតសរសើរ និងបានណែនាំបន្ថែមព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសម្ព័ន្ធភាពដើម្បីពង្រឹង និងពង្រីកសមាជិកបន្ថែម ជាពិសេសការកសាងសមាជិកយុវជននៅតាមបណ្តាលរាជធានី-ខេត្ត ឱ្យបានកាន់តែរីកចម្រើនថែមទៀត។

ជាចុងបញ្ជប់ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានជូនកន្រ្តកផ្លែឈើក្នុងឱកាសឆ្នាំថ្នីប្រពៃណីជាតិខ្មែរ ដែលជិតខិតមកដល់ខាងមុខនេះ សូមឯកឧត្ដមបណ្ឌិត ទទួលបាននូវសុខភាពល្អ ប្រាជ្ញា វៀងវៃអាយុ យឺនយូ សម្រេចរាល់ភារកិច្ចការងារឲ្យទទួលបានជោគជ័យដែលថ្នាក់ដឹកនាំប្រគល់ជូន៕




















អត្ថបទ ៖ តារា

រូបភាព ៖ ក្រុមការងារ

Previous Post Next Post