និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តស្វាយរៀង ចូលរួមរៀបចំស្តង់ពិព័រណ៌សកម្មភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តស្វាយរៀង៖ ក្នុងស្មារតីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ និងបងប្អូននិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តស្វាយរៀង បានរៀបចំពិព័រណ៌ស្តង់បង្ហាញសកម្មភាពយ៉ាងអធិកអធម។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញទស្សនាការរៀបចំស្តង់ពិព័រណ៌ ដែលបង្ហាញពីសមិទ្ធផល សកម្មភាពការងារ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងប្អូនៗនិស្សិត អ.ម.ត នាពេលកន្លងមក។ ពិព័រណ៌នេះមិនត្រឹមតែជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់៖ បង្ហាញសមត្ថភាព និងស្នាដៃ៖ ឆ្លុះបញ្ចាំងពីសកម្មភាពសង្គម និងការសិក្សារបស់និស្សិត អ.ម.ត, លើកកម្ពស់វប្បធម៌៖ ការតុបតែងលម្អតាមរចនាបថខ្មែរ ដើម្បីបង្ហាញពីមោទនភាពជាតិ, រឹតចំណងសាមគ្គីភាព៖ បង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងប្អូនៗនិស្សិត។
ក្រុមការងារ និងនិស្សិត អ.ម.ត ខេត្តស្វាយរៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សម្រាប់ឱកាសចូលរួមពិធី ជាពិសេស គោរពថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកទស្សនា និងផ្តល់កម្លាំងចិត្តដល់ក្រុមការងារ និងប្អូនៗនិស្សិតនាឱកាសនេះ៕













កែសម្រួលអត្ថបទ ៖ រៈ
أحدث أقدم