អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនឧត្តមសេនីយ៍ផ្កាយ៣ម្នាក់និងផ្កាយ២ម្នាក់បញ្ជូនទៅតុលាការក្នុងបទចោទស៊ីសំណូកពួក Online Scams

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។

យោងតាមរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ឱ្យក្រុមសារព័ត៌មានដឹងថា៖ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់»។





រូបភាព(ឧត្តមសេនីយ៍ឯកអុកហៃសីឡា និង ឧត្តមសេនីយ៍ទោ សរ សំណាង ក្នុងពេលបំពេញការងារកន្លងទៅ។រូបថតហ្វេសប៊ុក)។
Previous Post Next Post