(ព្រះវិហារ )៖ អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជសក្រោម និងសម័្ពន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនទីបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿង ឧបភោគ បរិភោក ប្រគល់ជូនអង្គភាពទីបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការចុះសួរសុខទុក្ខនេះដែរ ត្រូវបានសម្របសម្រួលដឹកនាំដោយលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិ ក្នុងនោះក៏មានការអញ្ជើញចូលរួមលោក ទួន សុខុន ទីប្រឹក្សា លោក នីន តារារតន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល និងលោក សឺន ជុំសុធន អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងលោក ឌុល ចាន់ធា អនុប្រធានប្រចាំការរួមទាំងក្រុមការងារនៃសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ហើយត្រូវបានទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មុនឈានដល់កិច្ចចាប់ផ្តើមសំណេះសំណាល់ លោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ប្រចាំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអានរបាយការណ៌សង្ខេបជូនគណៈអធិបតីជ្រាបអំពីសមិទ្ធផលនានា និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី ហើយក៌តាំងចិត្ត និងស្មារតីខ្ពស់បំផុតជឿជាក់ដោយគ្មានងាករ៉េក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោធិបតី ម្យ៉ាងទៀតឯកឧត្តម ក៌បានស្វាគម៌ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់យ៉ាងកក់ក្តៅបំផុត ហើយឯកឧត្តមក៌បានអរគុណយ៉ាងជ្រៀវជ្រៅបំផុតចំពោះការចំណាយថវិការ និងពេលវេលាដ៌មានតំលៃបានអញ្ជើញមកដោយផ្ទាល់ និងបានចូលរួមឧបត្ថមស្បៀងជូនអង្គភាពរបស់លោកនាពេលនេះ។
ថ្លែងនៅក្នុងពីធីសំណេះសំណាល់នោះដែរ លោក ទួន សុខុន ទីប្រឹក្សា និងពីគ្រោះយោបល់បានសម្តែងនូវការដឹងគុណ និងសូមថ្លែងអំណរអរគុណចំពោះភាពដ៌អស្ចារ្យ និងអង់អាចក្លាហានរបស់កងទ័ពជួរមុខដែលបានតស៊ូដើម្បីជាតិមាតុភូមិនៃយើង ហើយលោកជំរុញ និងលើកទឹកចិត្តឱ្យឯកឧត្តមមេបញ្ជាការខិតខំបន្តអនុវត្តបន្ថែមទៀតនូវភារកិច្ចរបស់កងទ័ព ពិសេសត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោធិបតី និងគាំទ្ររដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនៃដែរ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោមក៏បានជម្រាបជូនទៅលោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ទិសទី១ កន្លងមកមានព្រះសង្ឃ និងពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម បានធ្វើសកម្មភាពសម្បុរសជាហូរហែ នៅតាមបណ្តាខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ក្នុងស្មារតីជួយយកអាសាគ្នារវាងខ្មែរ និងខ្មែរពេលជួបការលំបាក ហើយពេលបងប្អូនខ្មែរកណ្តាលមានទុក្ខ បងប្អូនខ្មែរក្រោម សូមចូលរួមសុខទុក្ខជាមួយកងកម្លាំង ជាមួយកងទ័ព ជាមួយនគរបាល និងជាមួយបងប្អូនខ្មែរកណ្តាល។ នៅពេលយើងមានទុក្ខ គឺយើងមានទុក្ខជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន «ខ្មែរតែមួយ នៅទីណាក៏ខ្មែរ»។
លោក នីន តារារតន៍ ថ្លែងបន្ថែមថា អំណោយដែលនាំមកប្រគល់ជូនបញ្ជាការយោធភូមិភាគទី៤ ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅពេលនេះ គឺជាការចូលរួមចែករំលែកពីអង្គការសង្គមស៊ីវិលដែលជាសមាជិករបស់សម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ហើយសកម្មចែករំលែរំលែកនេះមិនមែនជាលើកទី១ទេគឺច្រើនកន្លែងកន្លងមកហើយ ហើយនៅតែបន្តធ្វើសកម្មភាពឧបត្ថម្ភទៅបងៗវីរកងទ័ពរបស់យើងដែលឈរជើងនៅជួរមុខ។
អំណោយដែលនាំប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររួមមាន៖ ទឹកបរិសុទ្ធ១៥០០ញួរនិងកេះ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រហុក ផ្អក បន្លែ បារី កន្សែងពោះគោផងដែរ ។ និងជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការយោធភូមិភាគទី៤ទិសទី១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លៃអំណរគុណដល់អង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរនិងសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់វីរកងទ័ព និងបាននាំយកទឹកបរិសុទ្ធ១៥០០ញួរនិងកេះ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រហុក ផ្អក បន្លែ បារី កន្សែងពោះគោជូនដល់ទីបញ្ជាកាដ្ឋានយោធភូមិភាគទី៤ទឹសទី១ ដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់វីរកងទ័ពដែលឈរជើងនៅជួរមុខ ៕
អត្ថបទ ៖ ប៉ែន ហួរ
រូបភាព ៖ ឌី ណា





















