ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជេីញសួរសុខទុក្ខកូនប្រុសរបស់លោក សឺន ជុំសុធន ប្រធានផ្នែកព័ត៌មាននៃសមាគមរាជសីហ៍ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ឯកឧត្ដម ថោង សុខាំភូ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមរាជសីហ៍ តំណាងឯកឧត្ដម​ ស៊ូម​ សារឿន​ ប្រធានសមាគមរាជសីហ៍ រួមដំណើរដោយឯកឧត្តម ថាំង ប៊ុនសុង ប្រធានផ្នែកចលនាអប់រំផ្សព្វផ្សាយ និងលោក ឈុន សូវៀត អនុប្រធានផ្នែក នាព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៦ បានអញ្ជេីញសួរសុខទុក្ខ និងនាំកន្ត្រកផ្លែឈើ ព្រមទាំងថវិកាចំនួន ១០០ដុល្លារ ជូនដល់លោក សឺន ជុំសុធន ប្រធានផ្នែកព័ត៌មាននៃសមាគមរាជសីហ៍ ដែលកូនប្រុសរបស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

លោក សឺន ជុំសុធន និងគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលតែងតែគិតគូរពីសុខទុក្ខរបស់សមាជិកគ្រប់រូប និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមរាជសីហ៍​ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម៕








អត្ថបទ ៖ សាវៀត
រូបភាព ៖ សមាគមរាជសីហ៍
Previous Post Next Post