(ព្រះវិហារ)៖
សមាជិកថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងចំនួនពីរគ្រួសារ ដែលរស់នៅភូមិ ឡកំបោ
សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ ចំនួន ១គ្រួសារ និងនៅភូមិឌួង សង្កាត់ព្រែកព្នៅ
ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញចំនួន ១ គ្រួសារ សុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(CPP) នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ
ក្រោមការសម្រួលដោយក្រុមការងារគណៈកម្មាធិការសាខាគណបក្ស ភព ១៣
និងទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
១-អង្គរ ចំនួន ២៥ គីឡូក្រាម
២-មីចំនួន ១កេស
៣-ទឹកសុទ្ធចំនួន ១កេស
៤-ទឹកត្រី ១យួរ
៥-ទឹកស៊ីអ៊ីវ ១យួរ
ថវិការចំនួន ៤ម៉ឺនរៀល
ក្នុងនោះដែលសមាជិកដែលមានជីវភាព ខ្វះខាតទាំង ២ គ្រួសារ
បានថ្លែងអំណរគុណ ដល់សម្តេចតេជោ សម្តេចធីបតី និង ឯកឧត្តម ឃួង ស្រេង
ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋខ្វះខាត់។
ជាចុងក្រោយលោកគោរព ជូនពរ សម្តេចទាំងទ្វេរ និង ឯកឧត្ដម ឃួង ស្រេង
ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុខភាពល្អ កំលាំងមាំមួន ប្រាជ្ញវៀងវៃ
ដើម្បីបន្តការដឹងនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យុ៕
សម្រួលអត្ថបទ ៖ ជួន ឌីណា
រូបភាព ៖ នី ចន្ថា













