ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ឯកឧត្ដម ថោង សុខាំភូ អនុប្រធានសមាគម និងជាអគ្គលេខាធិការសមាគមរាជសីហ៍ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នៅទីស្នាក់ការសមាគមរាជសីហ៍ បានអញ្ជេីញជាធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិកយុវជនរាជសីហ៍ ដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយ (zoom)។
ពិធីនេះមានការចូលរួមពីលោក ឆាយ សុភ័ក្តិ អនុប្រធានសមាគមរាជសីហ៍ ទទួលបន្ទុកការងារយុវជន លោក សម្បត្តិ វិសាល អគ្គលេខាធិការរងសមាគម ទទួលបន្ទុកការងារយុវជន និងយុវជនសមាគមរាជសីហ៍ថ្នាក់កណ្តាល។
ជាមួយនឹងការប្រកាសតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិកយុវជនសមាគមរាជសីហ៍ ឯកឧត្ដមអនុប្រធានសមាគម ក៏បាននាំនូវការផ្តាំផ្ញេីពីសំណាក់ឯកឧត្តមប្រធានសមាគមរាជសីហ៍ ចំពោះការសិក្សា និងសុខទុក្ខក្នុងការរស់នៅរបស់ប្អូនៗនៅរាជធានីភ្នំពេញ។
Tags:
ព័ត៌មានជាតិ









.jpg)



