កោះកុង ៖ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកក្រុមការងារចូលរួមកម្មវិធីដាំកូនឈេីប្រណិត និងដេីមផ្កា ចំនួន៣០០ដេីម ក្នុងទីធ្លាបរិវេណសាលាបឋមសិក្សាអង្គរភ្នំខ្លុង និងតាមបណ្តោយផ្លូវ ក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមការផ្តួចផ្តើមឧបត្តម្ភគាំទ្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង ផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង ឧបត្ថម្ភកូនឈេីចំនួន២០០ដេីម និងសហការជួយឧបត្តម្ភ ផ្តល់កូនឈើពីមន្ទីរបរិស្ថានខេត្តកោះកុងចំនួន ១០០ដើម។
ក្នុងកម្មវិធីនេះមានការនិមន្ត និងអញ្ជេីញចូលរួមពី៖
- ព្រះសង្ឃវត្តអង្គរភ្នំខ្លុង
- លោកនាយកតំបន់ប្រេីប្រាស់ច្រេីនយ៉ាងដងពែង និងមន្ត្រីឧទ្យានុរក្ស
-លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សវត្តអង្គភ្នំខ្លុង
- សមាគមរាជសីហ៍សាខាខេត្តកោះកុង
- លោកមេប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំស្រែអំបិល
- លោកមេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋយ៉ាងច្រេីនកោះករ។
កែសម្រួល ៖ បញ្ញា
Tags:
ព័ត៌មានជាតិ












