ភ្នំពេញ ៖ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ដែលនឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយបង្គំ (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រ ត្រួតគ្នារវាងព្រះរាជាណាចក្រកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោ ភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU 2001 ឬដែលភាគីថៃហៅថា MOU44) ៕
កែសម្រួលអត្ថបទ ៖ តារា



