(ឧត្តរមានជ័យ)៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងឯកឧត្តម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល់ ព្រមទាំងបាននាំយកទឹកពិសារបរិសុទ្ធជិត១ពាន់កេស ដែលជាអំណោយរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរស់ជន ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ដែលស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។
នៅក្នុងការនិមន្ត និងអញ្ជើញចុះសួរសុខទុក្ខព្រមទាំងមានការសំណេះសំណាល់ជាមួយឧ.ទោ នាង ឃីម
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង និងវិរៈកងទ័ព
ដែលស្ថិតក្នុងកងតូចថ្មើរជើងលេខ៤១ប្រចាំទិសទី២ ព្រមទាំងបាននាំយកទឹកពិសារបរិសុទ្ធជិត១ពាន់កេស ដែលជាអំណោយរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម
និងសប្បុរស់ជននោះរួមមាន៖ ទឹកពិសារបរិសុទ្ធ៥០០កេស សាច់ជ្រូក មី ត្រីខកំប៉ុង ប្រហុក
ផ្អក់ និងស្បៀងអាហារមួយចំនួនផ្សេងទៀត ព្រមទាំងបានរៀបចំអាហារសាមគ្គីំជូនដល់បងៗវិរៈកងទ័ពផងដែរ។
ក្នុងឱកាសនោះ
ឯកឧត្តម សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក
ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានីហ៊ុនសែន ជូនឧ.ទោ នាង ឃីម
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង និងវិរៈកងទ័ព
ដែលស្ថិតក្នុងកងតូចថ្មើរជើងលេខ៤១ប្រចាំទិសទី២ ដែលមានវត្តមាននៅទីនេះ
ក៏ដូចជាកំពុងឈរជើងការពារនៅតាមព្រំដែនផងដែរ។
ឯកឧត្តម សាន សាង បានថ្លែងទៀតថា
ការនាំយកទឹកពិសារបរិសុទ្ធមក និងស្វបៀងអាហារមួយចំនួនធំប្រគល់ជូនវីរកងទ័ពនាពេលនេះគឺជាលើកទី១៩ហើយ
និងជាការចូលរួមចំណែកតូចមួយក្នុងការគាំទ្រ
និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត
ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា
អំណោយទឹកបរិសុទ្ធចំនួន៥០០កេស និងស្បៀងអាហារមួយចំនួនធំនេះ បង្ហាញពីទឹកចិត្តស្រឡាញ់
ការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងពេញទំហឹងចំពោះបងប្អូនកងទ័ព
ដែលកំពុងឈរជើងនៅតំបន់ជួរមុខ។ យើងទាំងអស់គ្នាដែលជាអង្គការសមាគមខ្មែរកម្ពុជាក្រោម
និងព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រមទាំងបងប្អូនខ្មែរដើមកំណើតខ្មែរទាំងអស់តែងតែនៅពីក្រោយខ្នង
និងគាំទ្រកងទ័ពជានិច្ច។
ជាការឆ្លើយតប ឧ.ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង តំណាងមេបញ្ជាការរង និងពលទាហាន នាយទាហាន នាយទាហានរង នៃ កងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះអង្គការសមាគមខ្មែរកម្ពុជាក្រោម
ព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម និងឯកឧត្តម សាន សាង ដែលបានចំណាយពេលវេលា
ដ៍មានតម្លៃ និងនាំយកអំណោយដ៏មាមកឧបត្ថម្ភដល់កងកម្លាំងនៅជួរមុខ។
ឧ.ទោ នាង ឃីម
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង បានលើកឡើងថា អំណោយជាទឹកពិសារបរិសុទ្ធ
និងស្បៀងអាហារមួយចំនួនធំដែលបានប្រគល់ជូននាពេលនេះ
មិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានផ្តល់នូវកម្លាំងចិត្ត ការលើកទឹកចិត្ត
និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនចំពោះកងទ័ព
ដែលកំពុងបំពេញបេសកកម្ម ការពារជាតិ។ ប្តេជ្ញាបន្តគោរពវិន័យ ឈរជើងការពារបូរណភាពទឹកដី
អធិបតេយ្យភាពជាតិ និងរក្សាសន្តិភាព ស្ថិរភាព
និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគង់វង្ស ស្របតាមភារកិច្ចដែលថ្នាក់ដឹកនាំ
និងប្រជាជនបានប្រគល់ជូន៕
អត្ថបទ ៖ ហុង សាម៉ីត
រូបភាព ៖ ចំរើន

.jpg)



.jpg)















.jpg)











.jpg)
