លោកបណ្ឌិត តូច ប៉ូលីវ៉ា អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដើម្បីត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលខេត្តស្តីទី និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា  រសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដើម្បីត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តកំពង់ស្ពឺ លើកទី៣ ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងប្រព្រឹត្តទៅឡើងនាពេលខាងមុខ ។


កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយិការងចំណុះទីចាត់ការសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ ជុំវិញខេត្ត លោកអភិបាលរងក្រុង-ស្រុក លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕


















សម្រួលអត្ថបទ ៖ ហុង សាម៉ីត
Previous Post Next Post