សមាគមរាជសីហ៍​សាខាខេត្តបាត់ដំបង ចូលរួម​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចុះជួយ​សម្រួល​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មកថតអត្តសញ្ញាណ​ប័ណ្ណ

បាត់ដំបង ៖ នាព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦​ លោក ម៉ូត សុគីរីន​ អនុប្រធានសមាគមរាជសីហ៍សាខាខេត្តបាត់ដំបង អមដំណើរដោយ​ថ្នាក់​ដឹកនាំ និង​សហការី​ តំណាងលោក ជា សាវុធ ប្រធានសាខាខេត្តបាត់ដំបង បាន​ចូលរួម​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចុះជួយសម្រួល​សណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋ ដែល​អញ្ជើញ​មកថតអត្តសញ្ញាណ​ប័ណ្ណថ្មី ឬជិតផុត​សុពលភាព និង​ផុត​សុពលភាព​ ដែលបានរៀបចំឡើងដោយមន្រ្ដី​ការិយាល័យ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង នៅ​ទីស្នាក់ការ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។​

ជាលទ្ធផល​ក្រុមការងារ​ចុះផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរចល័ត បាន​ចុះបំពេញ​បែបបទ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូនដល់​ប្រជាពលរដ្ឋ នៅទីស្នាក់ការ​ភូមិ​វត្ត​លៀប បានចំនួន​សរុប​៧៥នាក់/ស្រីចំនួន៥៣នាក់។​
-​ផ្តល់​ថ្មី ចំនួន​១០នាក់/ស្រីចំនួ​ន០៦នាក់
-​ទុតិយ​តា ចំនួន​៦៥នាក់/ស្រីចំនួ​ន៤៧នាក់។
ក្នុង​ឱកាស​នោះ​សមាគមរាជសីហ៍​សាខាខេត្តបាត់ដំបង បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ ចែកជូនដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ថត​អត្តសញ្ញាណ​ប័ណ្ណ​ផងដែរ​៕

















អត្ថបទ ៖ តារា
រូបភាព ៖ ក្រុមការងារ

Previous Post Next Post