តាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង ប្រធានចលនាអប់រំផ្សព្វផ្សាយ សមាគមរាជសីហ៍ លោក ឈុន សូវៀត អនុប្រធាន និង លោក ថោង សុភ័ក្រ្ត ប្រធានសាខាស្រុកបាទី ដោយមានការសហការ ឧបត្ថម និងចូលរួមដោយ លោក ចាប ចំណាន អគ្គនាយក ក្រុមហ៊ុន ស្មីត ថេកណឡូជី ស៊ីស្ទឹម Smith Technology Systems Co., Ltd និង សហការី បានអញ្ជើញចូលរួមបំពាក់ ភ្លើងសូឡាបំភ្លឺផ្លូវចំនួន៦អំពូល ភ្លើងសូឡាចរាចរណ៍ចំនួន២ និងស្លាកសញ្ញាចរាចរណ៍ចំនួន២ ស្ថិតនៅចំណុចទីតាំងងងឹត ផ្លូវកោងងាយរងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីចូលរួមចំណែកបំភ្លឺផ្លូវនៅពេលយប់ និងសម្រួលចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ១២៦ ក្នុងមូលដ្ឋាន ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹក ទី០២ ខែមេសា ឆ្នាំ ២០២៦។
ពិធីនេះ មានការអញ្ជើញចូលរួមពី ហែល សុខ ជំទប់ទី២ ឃុំកុមារាជា និង លោក ម៉ឹង ចំរើន ក្រុមប្រឹក្សាឃុំ ជាតំណាងលោកមេឃុំ លោក ខុន ប៊ុនថន មេភូមិស្តុក និង ក្រុមការងារ។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការសាទរ គាំទ្រចំពោះការបរិច្ចាគធនធាន ចូលរួមចំណែកបំពាក់ភ្លើងសឡាបំភ្លឺផ្លូវ និង ភ្លើងសូឡាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ផ្តល់សញ្ញាសម្រួលចរាចរណ៍ របស់សមាគមរាជសីហ៍ និង លោក ចាប ចំណាន អគ្គនាយក ក្រុមហ៊ុន ស្មីត ថេកណឡូជី ស៊ីស្ទឹម៕
អត្ថបទ ៖ ក្រុមការងាររាជសូហ៍
រូបភាព ៖ ក្រុនមការងាររាជសីហ៍










