ប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ផ្ញើសារគោរពជូនចំពោះលោក តាំង សារ: ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមគោរពសម្តែងនូវក្តីសោមនស្សរីករាយដ៏ក្រៃលែង គោរពជូនចំពោះលោក តាំង សារ: ប្រធានតំបន់សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាល នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវជាថ្ងៃទី១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុធ្ធសករាជ ២៥៦៩ និងត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាមានឫទ្ធិទិសទាំងប្រាំបី ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះលោកប្រធាន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការសម្របសម្រួលទៅដល់បងប្អូនខ្មែរកម្ពុជាក្រោមដែលមានបញ្ហារផ្សេងៗនៅឯកម្ពុជាក្រោម និងនៅកម្ពុជា ព្រមទាំងបំរើប្រទេសជាតិនិងសង្គមជាតិនៃយើង ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំ សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតនិងចងចាំជានិច្ចនូវគំរូវីរៈភាពដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់លោកប្រធាន ដែលបានលះបង់កម្លាំងកាយចិត្ត ក្តីសុខផ្ទាល់ខ្លួន តស៊ូពុះពារជម្នះរាល់ឧបសគ្គក្នុងការដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូនខ្មែរកម្ពុជាក្រោមកន្លងមកនិងរហូតដល់បច្ចុប្បន្ន ។
ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ប្រធាន សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






អត្ថបទ ៖ តារា
Previous Post Next Post