ប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ផ្ញើសារលិខិតគោរពជូនចំពោះឯកឧត្តម ស៊ូម សារឿន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមគោរពសម្តែងនូវក្តីសោមនស្សរីករាយដ៏ក្រៃលែង គោរពជូនចំពោះឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាល នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវជាថ្ងៃទី១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុធ្ធសករាជ ២៥៦៩ និងត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាមានឫទ្ធិទិសទាំងប្រាំបី ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះឯកឧត្តម សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្គម ព្រមទាំងបំរើប្រទេសជាតិនិងសង្គមជាតិនៃយើង ។

ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



អត្ថបទ ៖ តារា
Previous Post Next Post