ភ្នំពេញ ៖ លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញទៅសួរសុខទុក្ខលោកយាយ ថាច់ សារ៉េន ភរិយារបស់លោកតាព្រឹទ្ធាចារ្យ សឺន ជុំសេដ្ឋា ស្ថាបនិកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។
ការចុះសួរសុខទុក្ខនេះ មានគោលបំណងបង្ហាញការគោរព និងការយកចិត្តទុកដាក់ចំពោះចាស់ទុំ ព្រមទាំងលើកទឹកចិត្ត និងជូនពរជ័យក្នុងឱកាសបុណ្យប្រពៃណីជាតិ ។ ក្នុងឱកាសនោះ តំណាងលេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានសាកសួរសុខភាព និងស្ថានភាពរស់នៅរបស់លោកយាយ ថាច់ សារ៉េន និងបានជូនអំណោយមួយចំនួន រួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ។
សូមបញ្ជាក់ថា លោកយាយ ថាច់ សារ៉េន គឺជាភរិយារបស់លោកព្រឹទ្ធាចារ្យ សឺន ជុំសេដ្ឋា ស្ថាបនិកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលបានទទួលមរណភាពនៅឆ្នាំ ២០០៤ ។ ព្រឹទ្ធាចារ្យ សឺន ជុំសេដ្ឋា ត្រូវបានខ្មែរក្រោមជាទូទៅចាត់ទុកថា ជាបុគ្គលម្នាក់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូដើម្បីសិទ្ធិ និងសេរីភាពរបស់ខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម ។
Tags:
ព័ត៌មានជាតិ







