កំពង់ឆ្នាំង : អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល១៤ស្ថាប័ន នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាគមថ្នាលយុវជនកម្ពុជា និងនាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាគ្រឿង ឧបភោគ បរិភោគ ប្រគល់ជូនពលរដ្ឋចំនួន៥គ្រួសារដែលជាពលរដ្ឋខ្មែរឥស្លាមមានជីវភាពខ្វះខាតរស់នៅភូមិកញ្ជោក ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការចុះសួរសុខទុក្ខនេះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្នាលយុវជនកម្ពុជា និងទីប្រឹក្សាពិគ្រោះយោបល់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក នីន តារារតន៍ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល លោក សឺន ជុំសុធន អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងលោក ឌុល ចាន់ធា អនុប្រធានប្រចាំការរួមទាំងក្រុមការងារនៃសម័្ពន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ព្រមទាំងមានការចូលរួមពីលោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងពលរដ្ឋខ្មែរឥស្លាមផងដែរ។
ក្នុងឱកាសនោះ លោក ម៉ៅ ផល្លា ប្រសាសន៍ទៅក្រុមយុវជនថ្នាល និងបងប្អូនពលរដ្ឋខ្មែរឥស្លាមទៅលើការដឹកនាំប្រទេសជាតិដ៏ល្អឥតខ្ចោះពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេជាវិរៈបុរសដ៏ឆ្នើមនៃប្រទេសជាតិដែលមិនអាចខ្វះបានឡើយ ហើយនាពេលខាងមុខគឺជាថ្ងៃដែលជិតមកដល់គឺជាថ្ងៃឆ្នោត លោក ម៉ៅ ផល្លា ក៏បានផ្តាំទៅដល់បងប្អូនទាំងអស់កុំភ្លេចចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានិងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំអោយប្រទេសជាតិទទួលនូវសុខសន្តិភាព ប្រទេសរីកចំរើន និងមានការអភិវឌ្ឍឥតឈប់ឈរឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម
ក៏បានជម្រាបជូនទៅក្រុមយុវជនថ្នាលនិងលោកតាលោកយា អ៊ុំពូមីងដែលជាខ្មែរឥស្លាមថា រាល់ថ្ងៃអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនខ្មែរកណ្តាលជានិច្ច ក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ និងសម្តេច ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខលើប្រជាពលរដ្ឋ មិនថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរកម្ពុជាក្រោម និងខ្មែរឥស្លាមទេគឺសម្តេចយកចិត្តទុកដាក់ ព្រួយបារម្ភសុខទុក្ខជានិច្ចដោយគ្មានលំអៀងឡើយ ការបោះឆ្នោតកាន់តែជិតមកដល់បងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមក៏ត្រៀមរួចជាស្រេចក្នុងការចូលរួមបោះឆ្នោតជនគណបក្សប្រជាជនកម្ពុជាដែរ ។
លោក សឺន ជុំសុធន បានបន្តថាកន្លងមកមានព្រះសង្ឃកម្ពុជាក្រោម និងពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម បានធ្វើសកម្មភាពសមប្បុរសធម៌ជាហូរហែ នៅតាមបណ្តាខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ក្នុងស្មារតីជួយយកអាសាគ្នារវាងខ្មែរ និងខ្មែរពេលជួបការលំបាក ហើយពេលបងប្អូនខ្មែរកណ្តាលមានទុក្ខ បងប្អូនខ្មែរក្រោម សូមចូលរួមសុខទុក្ខជាមួយកងកម្លាំង ជាមួយកងទ័ព ជាមួយនគរបាល និងជាមួយបងប្អូនខ្មែរកណ្តាល។ នៅពេលយើងមានទុក្ខ គឺយើងមានទុក្ខជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន «ខ្មែរតែមួយ នៅទីណាក៏ខ្មែរ»។
លោក នីន តារារតន៍ ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ពីសកម្មភាពរបស់ក្រុមការងារដែលធ្វើកន្លងមក ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ និងខិតខំស្វែងរកជំនួយជួយដល់បងប្អូនគ្រួសារក្រីក្រ បន្តចុះជួបបងប្អូនដូចភ្លៀងរលឹម ទោះជិតឆ្ងាយ។
លោកប្រធានបន្តទៀតថា ទោះបីជំនួយថ្ងៃនេះតិចតួចមែន តែក៏បានជួយសម្រួលការលំបាករបស់បងប្អូនបានមួយចំណែកដែរ ហើយក៏ជាការបង្ហាញពីការយកចិត្តទុកពីក្រុមការងារដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ។
អំណោយដែលនាំប្រគល់ជូនបងប្អូនពលរដ្ឋខ្មែរឥស្លាមចំនួន៥គ្រួសារក្នុង១គ្រួសារទទួលបាន
រួមមាន៖
១- អង្ករ ចំនួន៥០គីឡូក្រាម
២- ទឹកសុទ្ធវីតាល់ ១កេស
៣- មីខ្ញុំ ១កេស
៤- ស្ករសរ ១កញ្ចប់
៥- អំបិល ១កញ្ចប់
៦- ប៊ីចេង ១កញ្ចប់
៧- ទឹកត្រី ១យួរ
៨- ទឹកសុីអុី ១យួរ
៩- ត្រីខកំប៉ុង ១យួ
ជាចុងបញ្ចប់ពលរដ្ឋខ្មែរឥស្លាម បានថ្លៃអំណរគុណដល់អង្គការមជ្ឍមណ្ឌលវប្បធម៌ខ្មែរក្រោម និងសម័្ពន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដែលបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយក ដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃ
ដែលកំពុងតែខ្វះខាត ៕

.jpg)





.jpg)



.jpg)




.jpg)
