លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនៅតាមបណ្តាក្រុង ស្រុក នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ដោយមានការអញ្ជើញចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ផែនការ និងវិនិយោគសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងច្បារមន លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង ៣ លោកអធិការនគរបាលក្រុង លោក លោកស្រី ចៅសង្កាត់ ស្មៀន ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រដ្ឋបាលរោងចក្រ និងលោក លោកស្រី ជាអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕




















កែសម្រួលអត្ថបទ ៖ តារា
រូបភាព ៖ ក្រុមការងារ
Previous Post Next Post