ក្រចេះ ៖ ព្រះគ្រូ ង៉ែត សារីន ព្រះប្រធានសមាគមរាជសីហ៍សាខាខេត្តក្រចេះ អមដំណើរដោយសមាជិក សមាជិកា សហការជាមួយលោកមេឃុំសំបុក ក្រុមប្រឹក្សាឃុំ មេភូមិ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បាននិមន្ត និងចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន១គ្រួសារ ប្ដីឈ្មោះ ឆាត់ ញ៉ាន និងប្រពន្ធឈ្មោះ ឆូត ឆាត (ជនជាតិដើមព្នង) ដែលជួបគ្រោះអគ្គិភ័យឆេះផ្ទះ រស់នៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
អំណោយមានដូចជា៖
- អង្ករ ចំនួន៣បេ
- បន្លុង ចំនួន២
- ទឹកបរិសុទ្ធ ចំនួ២០យួរ
- ទឹកត្រី ចំនួន២យួរ
- ទឹកស៊ីអ៊ីវ ចំនួន២យួរ
- មី ចំនួ២កេស
- ត្រីខ ចំនួន២យួរ
- សម្លៀកបំពាក់
- ថវិកា មួយចំនួន។







