សម្តេចតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែង

ព្រៃវែង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី សប្តស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ កាតខ្សែបូណ៍សម្ពោធអាគារ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។ អមដំណើរដោយសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស ឯកឧត្តម ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងថ្នាក់នាំ សមាជិក សមាជិកាគណបក្ស ខេត្តព្រៃវែង។

អគារ៦មករា និងសមិទ្ធផលនានារបស់គណបក្សប្រជាជនខេត្តព្រៃវែងដែលសម្ពោធនៅថ្ងៃនេះ ដោយស្ថិតក្នុងស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាតម្រូវការនានារបស់គណបក្សខេត្ត គឺនៅឆ្នាំ២០២៤ គណបក្សខេត្តបានធ្វើការជួសជុល និងសាងសង់ជាថ្មីឡើងវិញនូវអគារសាលប្រជុំចាស់ឲ្យប្រែក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងាររបស់គណបក្សខេត្ត ដែលមានកន្លែងប្រជុំធំ កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមានទទឹង៧៤ម៉ែត្រ បណ្តោយ៩៩ម៉ែត្រ។ អគារមន្ទីរបក្សនេះ ក៏មានបំពាក់ឧបករណ៍នានាសម្រាប់ការបណ្តុះបណ្តាលភាសាបរទេស វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យាដល់មន្ត្រីរាជការ សមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែលមានបំណងចង់សិក្សាក៏ដូចជាការរៀបចំជាថ្មីឡើងវិញនូវទីធ្លាក្នុងបរិវេណមន្ទីរបក្សឲ្យកាន់តែមានភាពទូលាយ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់៕











កែសម្រួលអត្ថបទ ៖ បញ្ញា
រូបភាព ៖ ផេកសម្តេចតេជោ
Previous Post Next Post