ឯកឧត្តម សាន សាង អញ្ជើញចូលគាល់សម្តេច​ព្រះមហា​សុមេធា​ជិបតី​ អំ​ លឹមហេង​ ទទួលសេចក្តីសម្រេចតែងតាំង​ទីប្រឹក្សាគណ:សង្ឃនិយក​ គណ:មហានិកាយ​ នៃ​ ព្រះរាជា​ណា​ចក្រ​កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម សាន សាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃអង្កការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលគាល់សម្តេច​ព្រះមហា​សុមេធា​ជិបតី​ អំ​ លឹមហេង​ សម្តេច​ព្រះ​សង្ឃ​នាយក​និងទទួលសេចក្តីសម្រេចតែងតាំង​ទីប្រឹក្សាគណ:សង្ឃនិយក​ គណ:មហានិកាយ​ នៃ​ ព្រះរាជា​ណា​ចក្រ​កម្ពុជា៕

សូមបញ្ជាក់ជូនថា ៖ នៅក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ ដែល​មាន​ដេីម​កំណេីត​ជា​ខ្មែរ​ក្រោម ឯកឧត្តម សាន សាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម លោកតែងតែសកម្មយ៉ាងខ្លាំងទៅលើការងារជួយសង្គម ការងារជួយជាមនុស្សធម៍ ជាពិសេសជួយសម្រប់សម្រួលជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅឯកទឹកដីកម្ពុជាក្រោម និងនៅកម្ពុជាដែលមានទុក្ខលំបាក់ទៅលើបញ្ហារផ្សេងៗ និងមានការចូលរួមការងារសង្គមដោយមានកិច្ចសហការជាមួយអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា៕







អត្ថបទ ៖ បញ្ញា

Previous Post Next Post