សម្ដេចតេជោ ហ៊ុន សែន៖ ៣សប្ដាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមានចំណងជើងបាយម្ហូបស្រីដាំដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឱ្យកម្លោះយោធាក្នុងខែសីហា១៩៧៥

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន៖ ៣សប្ដាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមានចំណងជើងបាយម្ហូបស្រីដាំដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឱ្យកម្លោះយោធាក្នុងខែសីហា១៩៧៥ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឱ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅឃុំឈូកស្រុកក្រូចឆ្មារនិងដាំស្លផ្ទាល់ដៃឱ្យខ្ញុំទទួលទានទៀតផង។


សូមបញ្ជាក់ថាខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជំងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ពេលទស្សនាវដ្ដីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។

ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។ដោយសារគាត់ដាំស្លឱ្យខ្ញុំទទួលទានតាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឱ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះខ្ញុំសូមប្រសិទ្ធនាមគាត់ថា(ចុងភៅម្ហូបឆ្ងាញ់)។សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។សូមអរគុណចុងភៅម្ហូបឆ្ងាញ់៕







កែសម្រួលអត្ថបទ ៖ បញ្ញា
Previous Post Next Post